korkhor ផ្នែកគន្លឹះរៀនឲ្យពូកែ
ចេញមុនឡូយមែនទេ?
ពេលបញ្ចប់វិញ្ញាសា អ្នកគួរត្រួតពិនិត្យវិញ្ញាសាដែលអ្នកបានធ្វើឲ្យបានដិតដល់ ដូចជា អក្សរមិនច្បាស់
រំលងពាក្យពេជន៍ អត្ថន័យខ្លឹមសារដោយប្រការណាមួយ ជាពិសេស ការដោះសា្រយលំហាត់ គឺការប្រើសញ្ញាផ្សេងៗ។ ត្រូវធ្វើឲ្យបានស្អាតឬមានរបៀបរៀបរយបន្ថែមទៀតក្នុងន័យសន្សំពិន្ទុ ពោលគឺធ្វើឲ្យអ្នកកែ មានចំណូលចិត្តផង កុំឲ្យពួកគេ តឹងទ្រូងក្នុងការកែវិញ្ញាសាពេក។
អ្នកពុំគួរចេញទៅមុនយកឡូយទេ។ ត្រូវចាំថា ១នាទីគឺមួយជីវិត។ ការសន្សំពន្ទុគឺជាការសន្សំជោគជ័យជីវិត។ ក្នុងករណីដែលបេក្ខជនធ្វើវិញ្ញាសាពុំចេញ អ្នកគួរសុំគេចម្លង។ តែបើគេមិនឲ្យចម្លងអ្នកគួរតែចម្លងប្រធានវិញ្ញាសាចូលក្រែងបានពិន្ទុគួបផ្សំគ្នា។ ខ្ញុំសូមផ្ដាំបន្តិច ចំពោះការចម្លងគេប្រយ័ត្ន! ប្រយ័ត្នត្រង់ថា អ្នកឲ្យយើងចម្លងគេអាចលេងល្បិចដាក់យើង គឺគេឲ្យអ្នកចម្លងតាមការគួរ តែគេរំលង ឬទុកចន្លោះចាំបំពេញពេលក្រោយ។ ដូច្នេះ បើគេធ្វើបែបនេះ អ្នកពិតជាគ្រោះថ្នាក់សម្បើមណាស់ ចូរមើលដោយប្រុងប្រយ័ត្ន!!

នេះគឺជាការស្ដាប់ដែលបណ្ដាអ្នករៀនអ្នកសូត្រត្រូវបដិបត្តិ ដើម្បីបំពេញចំណេះរបស់ខ្លួន។ ជាពិសេស កុំឲ្យខាតពេលវេលានៅពេលដែលអ្នកមករៀន ឬចូលរួមស្ដាប់បទបង្ហាញក្នុងពិធីអ្វីមួយ។
ដែលហៅថា ស្ដាប់ដោយបញ្ញានេះបាន លុះតែអ្នកស្ដាប់បំពេញចំនុចដូចខាងក្រោម៖
១ ស្ដាប់ដោយសមាធិ គឺការផ្ដោតទៅលើតែមេរៀនដែលគ្រូកំពុងពន្យល់បង្រៀនអ្នក
២ ស្ដាប់ដោយការគិតពិចារណា វិន្និច្ឆ័យសេចក្ដី
៣ ស្ដាប់ដោយការចេះលើកសំណួរសួរគ្រូ
៤ ស្ដាប់ដោយចាប់ឲ្យបានចំនុចសំខាន់ៗនៃមេរៀន
៥ ស្ដាប់ដោយកត់ត្រាចំនុចសំខាន់ៗនៃមេរៀនឲ្យបាន
៦ ស្ដាប់អាចយល់ចាំ យកទៅនិយាយបន្តបាន
នៅមានចំនុចជាច្រើនទៀត ប៉ុន្តែពេលនេះ សូមបង្ហាញជូនប៉ុណ្ណឹងសិនទៅចុះ៕

ស្ដាប់អ្វីខ្លះពេលអង្គុយរៀន?
ត្រង់នេះមិត្តអ្នកសិក្សាមួយចំនួនធំ សុទ្ធតែមានបញ្ហាថា មិនដឹងស្ដាប់យ៉ាងណាឲ្យឆាប់យល់ ឲ្យចងចាំបានយូរ មិនងាយភ្លេចនោះទេ។
ដូច្នេះ សូមមិត្តអានខាងក្រោមគ្រាន់ជាពន្លឺ៖
១ ស្ដាប់ពាក្យទាំងឡាយដែលគ្រូនិយាយ
២ ស្ដាប់ភាសា
៣ ស្ដាប់ឃ្លាប្រយោគ
៤ ស្ដាប់ចំនុចសំខាន់ៗនៃមេរៀន
៥ ស្ដាប់ហេតុផលគ្រូពន្យល់
៦ ស្ដាប់បច្ចេកទេសគ្រូពន្យល់
ទាំងនេះ គ្រាន់ជាជំនួយដល់មិត្តអ្នកសិក្សា ប៉ុន្តែខ្ញុំពុំបានពន្យល់ពិស្ដា។

ប្រយ័ត្នរាគ ពេលប្រលង!
មុនពេលប្រលងមិនត្រូវញ៉ាំចំណីណាដែលអាចឲ្យអ្នករាគនោះទេ។ ចំណីទាំងនោះតាមការគិតរបស់ខ្ញុំគឺមានដូចជា ស្វាយ ជ្រក់ ទឹកឆៅ បន្លែឆៅ សម្លចម្រុះបន្លែ ដូចជាកកូ ប្រហើរ…។ ពេលព្រឹកហៀបប្រលង ការញ៉ាំបាយព្រឹកចូរកុំញ៉ាំជ្រក់ពិសេសបាយស្រូប។ ឯទឹកប្រយ័ត្នទឹកតែលាយទឹកត្រជាក់។ យកល្អញ៉ាំទឹកសុទ្ធ ម៉ាកគួរទុកចិត្តផង។ ព្រោះទឹកសុទ្ធខ្លះមានដង្កូវទឹក!!!
បើរាគពិបាកប្រលងណាស់ កុំថាអ្នកចេះនោះ។ ចំពោះអ្នកមិនចេះទៀតកាន់តែយ៉ាប់ហើយណា!!!
ការញ៉ាំអាហារពេលព្រឹកទៀតសោត ក៏មិនត្រូវឲ្យឆ្អែតពេកដែរ ប្រយ័ត្នហេលហាលៗៗ ពិបាកអង្គុយធ្វើវិញ្ញាសា!!!

៣ជំហានក្លាយជាអ្នកកត់ត្រាដ៏ពូកែ
សម្រាប់អ្នកមិនទាន់ចាប់ផ្ដើមកត់ត្រាពេលចូលរួមពិធី ថ្នាក់រៀន…គួរចាប់ជាមួយខ្ញុំពីពេលនេះតទៅ។
(១)ដំណាក់កាលដំបូងគឺអ្នកគួរប្រកាន់យកការកត់ត្រាតាមបែបចូកខ្សាច់ពីបាតទន្លេ។ នេះមានន័យថា អ្វីក៏ដោយឲ្យតែអ្នកស្ដាប់បានចូរអ្នកកត់ទៅ។ វាជួយអ្នកក្នុងពង្រឹងគុណភាពក្នុងស្ដាប់ ស្ទាត់ជំនាញក្នុងការកត់ត្រា។
(២)ដំណាក់កាលទី២ គឺការកត់ត្រាតាមបែបរែងអង្ករ។ មានន័យថា ជាការកត់ត្រាបែបចាប់តម្រឹម ពោលចូរកត់តែខ្លឹមសារមេរៀនជាការស្រេច។ អ្វីៗដែលគ្រូ អ្នកធ្វើបទបង្ហាញនិយាយក្រៅមេរៀន ក្រៅប្រធានបទ បើមិនសំខាន់ពុំចាំបាច់កត់ទេ។ នេះជាការហាត់វិន្និច្ឆ័យថា អ្វីក្នុងមេរៀន អ្វីក្រៅមេរៀន។ រែងអង្ករ គេចម្រាញ់យកអង្កាម កំទិចកំទី ស្រូវ គ្រួស ខាងលើចោល គឺយកអង្ករដែលជាភាគច្រើន។
(៣)ដំណាក់កាលទី៣ គឺការកត់ត្រាតាមបែបរែងខ្សាច់បូក។ ជាការកត់ត្រាយកតែចំនុចសំខាន់ៗនៃមេរៀនប៉ុណ្ណោះ គឺពុំចាំបាច់កតើទាំងអស់នោះទេ។ តែដំណាក់បែបនេះ ទាល់តែអ្នកជឿជាក់លើខ្លួនឯងថា ជំនាញក្នុងការកត់ហើយ។ បើទោះជាខ្សាច់នោះជាប្រភេទខ្សាច់បូកក៏ដោយក៏ជាងសំណង់នៅរែងចម្រាញ់
យកអាហ្មត់ស្លុងតែម្យ៉ាងគត់មកលាយស៊ីម៉ង់ត៍។ វាជាការចាប់យកតែចំនុចពិសេសប៉ុណ្ណោះមកប្រើការ៕

វិធីធ្វើវិញ្ញាសាប្រលង (ភាគ១)
ក្នុងពេលទទួលវិញ្ញា បេក្ខជនត្រូវបដិបត្តិដូចខាងក្រោម៖
(១) បំពេញឈ្មោះ លេខតុ លេខបន្ទប់ មណ្ឌល …
(២) អានសំណួរឲ្យបានយ៉ាងតិចបីដង ដោយរកឲ្យឃើញកម្មវត្ថុនៃសំណួរនីមួយៗ
(៣) មើលលំហាត់ឲ្យបានយ៉ាងតិចបីដង ដោយរកឲ្យឃើញមានសមតិកម្ម លើសសមតិកម្ម ខ្វះសមតិកម្ម គន្លឹះក្នុងដោះស្រាយ…
(៤) ចូរឆ្លើយ ឬដោះស្រាយលើក្រដាសព្រាងជាមុន មុននឹងសរសេរលើក្រដាសវិញ្ញាសារ
(៥) ចៀសវាងទទួលវិញ្ញាសាភ្លាមបើកប៊្រុយយ៉ុងភ្លាម ព្រោះអនុរក្សនឹងចាប់។ ម្យ៉ាងវាធ្វើឲ្យអារម្មណ៍ច្របូកច្របល់ និងមិនទុកចិត្តខ្លួនឯង នឹកលែងឃើញអ្វីដែលធ្លាប់រៀនកន្លង។
សូមរង់ចាំអានភាគបន្ត
គ្រូនិយាយបែបបទ ពេលធ្វើកិច្ចការប្រឡង!
លោក ព្រៃ សំបូរ ប្រធានក្រុមបច្ចេកទេសអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យទួលទំពូង និងជាគណៈកម្មការនិពន្ធសៀវភៅភាសាខ្មែរមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិបានផ្ដល់បទសម្ភាសន៍ដល់ Sabay ជុំវិញការប្រឡងមធ្យមសិក្សាទុតិយភូមិនៅសប្ដាហ៍ក្រោយនេះ។ ដោយ មានបទពិសោធន៍ប្រមាណ២០ឆ្នាំក្នុងវិស័យសិក្សាអប់រំ និងដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនទូទាំងប្រទេស លោក ព្រៃ សំបូរ បានចូលរួមចែករំលែកពីបែបបទក្នុងការធ្វើកិច្ចការនៅពេលប្រឡងដូចខាងក្រោម។
Sabay៖ ជម្រាបសួរលោក! ជាដំបូងសូមលោកមេត្តាប្រាប់ទៅដល់បេក្ខជនយើងថា តើពួកគេត្រូវធ្វើអ្វីមុនគេនៅពេលទទួលបានក្រដាសវិញ្ញាសា?
លោក ព្រៃ សំបូរ៖ បាទជម្រាបសួរ! នៅពេលដែលទទួលបានក្រដាសវិញ្ញាសា បេក្ខជនត្រូវចាប់អារម្មណ៍មុនគេ និងមិនគួរភ្លេចនោះគឺ ក្បាលសន្លឹកកិច្ចការ។ ទី១ ត្រូវបំពេញលេខតុ លេខបន្ទប់ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងហត្ថលេខា នៅ គ្រប់សន្លឹក ហើយដើម្បីកុំឲ្យភ្លេចឬច្រឡំ បេក្ខជនគួរតែកត់ចំណាំក្នុងក្រដាសមួយ នៅពេលទៅមើលឈ្មោះនៅមណ្ឌលប្រឡង។ ទី២ ត្រូវគូសខ្វែងក្បាលសន្លឹកកិច្ចការខាងក្រោយព្រោះគេត្រូវកាត់ក្បាលសន្លឹកចេញទាំងអស់។ ទី៣ ជាទូទៅ ក្រដាសកិច្ចការមាន២សន្លឹក (វិញ្ញាសា និងក្រដាសត) បេក្ខជនគួរពុះសន្លឹកកិច្ចការជាពីរ (មិនអាចពុះជា៣ ឬ៤ទេ) គ្រប់ទំព័រទាំងអស់ ដើម្បីងាយស្រួយសរសេរ សរសេរស្មើដៃបានល្អ និងសន្សំសំចៃក្រដាសជៀសវាងសរសេរមិនគ្រប់។

Sabay៖ បន្ទាប់ពីបំពេញចប់សព្វគ្រប់រួចហើយ បេក្ខជនត្រូវចាប់ផ្ដើមធ្វើកិច្ចការ។ តើពួកគាត់ត្រូវចាប់ផ្ដើមធ្វើបែបណាទើបល្អលោក?
លោក ព្រៃ សំបូរ៖ បាទ! មុនពេលធ្វើកិច្ចការ បេក្ខជនត្រូវចាំបាច់អានវិញ្ញាសាឲ្យយល់ជាមុនសិន។ ខ្ញុំសូមនិយាយដោយឡែក លើមុខវិជ្ជាភាសាខ្មែរដែលជាទូទៅមានអត្ថបទដកស្រង់ ដូចនេះសិស្សត្រូវអានឲ្យបានយល់ច្បាស់ ទើបអាចឆ្លើយសំណួរបាន។ ម្យ៉ាងវិញទៀត ពេលបានវិញ្ញាសា បេក្ខជនត្រូវ ពិនិត្យមើលសំណួរ និងបែងចែកពេលវេលា ដែលមានឲ្យបានហ្មត់ចត់ មានន័យថា ត្រូវដឹងថា សំណួរណាចំណាយពេលច្រើន ហើយនិស្សិតត្រូវដាច់ខាតធ្វើសំណួរណាដែលងាយ ឬចេះមុន ដើម្បីចំណេញពេល។ បើសម្រាប់មុខវិជ្ជាភាសាខ្មែរ បេក្ខជនគួរតែធ្វើសំណួរលើអត្ថបទលើក្រដាសទី១ និងសំណេរនៅក្រដាសមួយទៀត ព្រោះធ្វើដូចនេះអាចបេក្ខជនងាកមកធ្វើលើសន្លឹកណាមួយពេលមិនចេះ។

Sabay៖ ប្រសិនបើក្នុងករណីមិនចេះ តើបេក្ខជនអាចចាប់ផ្ដើមដោយការលួចបើកសំណៅឯកសារ ឬយ៉ាងណាទៅ?
លោក ព្រៃ សំបូរ៖ ជាទូទៅពេលប្រឡង គឺប្រាកដជាគេមិនអនុញ្ញាតឲ្យយកឯកសារចូលបានទេ ដើម្បីសមត្ថភាព និងតម្លាភាព។ ទោះបីជាយ៉ាងណា បេក្ខជនអាចធ្វើអ្វីទៅតាមលទ្ធភាព និងចេះវិភាគលើកាលៈទេសៈដែរ។ គាត់អាចសុំ ឬលួចមើលគេ និងលួចបើកឯកសារបើមាន តែជាទូទៅ ដូចខ្ញុំបានបញ្ជាក់ហើយថាវិញ្ញាសាគឺមិនអាចមាននៅក្នុងប្រ៊ុយយ៉ុង។

Sabay៖ ចុះចំពោះការសរសេរវិញ លោកមានអ្វីណែនាំដល់បេក្ខជនខ្លះ?
លោក ព្រៃ សំបូរ៖ ចំណុចនេះសំខាន់ណាស់។ អំបាញ់មិញ ខ្ញុំនិយាយពីការធ្វើវិញ្ញាសា តែក្នុងពេលបំពេញកិច្ចការនេះ បេក្ខជនត្រូវយកចិត្តទុកដាក់រៀបចំរចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ។ ខ្ញុំទទួលស្គាល់ថា អ្នកខ្លះ គាត់សរសេរអក្សរមិនស្អាតតាំងពីដើមមក ដូចនេះ បើមិនបានស្អាតក៏ត្រូវឲ្យមានរបៀបនិងរចនាបទត្រឹមត្រូវ ដូចជាសរសេរត្រង់ មិនមានប្រើទឹកលុប ត្រូវសរសេរឲ្យបានច្បាស់ បង់លេខសំណួរត្រឹមត្រូវជាដើម។ ខ្ញុំសូមបញ្ជាក់ថា គេអាចផ្ដល់ ១០ពិន្ទុក្នុងការសរសេរមានរបៀបនេះ។ ដូចនេះត្រូវប្រឹងឲ្យអស់ពីលទ្ធភាព។

Sabay៖ ប្រសិនបើមានករណីណាមួយបណ្ដាលឲ្យបេក្ខជនរហែកសន្លឹកកិច្ចការ តើគាត់ត្រូវដោះស្រាយបែបណា?
លោក ព្រៃ សំបូរ៖ បាទ! ការពិតយើងសុទ្ធតែបានដឹងគ្រប់គ្នាហើយថា ពេលប្រឡងបេក្ខជនមិនត្រូវបានអនុញ្ញាតឲ្យប្ដូរ ឬចម្លងគ្នាជាដាច់ខាត។ ប្រសិនបើមានបញ្ហានេះ បេក្ខជនគឺធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុង ហើយសន្លឹកកិច្ចការនេះនឹងត្រូវគេយកទៅកែពិសេស។ ដូចនេះ ខ្ញុំចង់ឲ្យបេក្ខជនទាំងអស់ត្រូវប្រុងប្រយ័ត្នផងដែរត្រង់ចំណុច នេះ គឺពួកគាត់ត្រូវតែការពារសន្លឹកកិច្ចការឲ្យបាន មិនត្រូវឲ្យសន្លឹកកិច្ចការនេះឆ្លងទៅបេក្ខជនផ្សេង ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ នាំឲ្យរហែក និងជាពិសេសនៅពេលក្រដាសកិច្ចការរហែក បេក្ខជននឹងមានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ និងលែងមានទំនុកចិត្តបន្តធ្វើកិច្ចការទៀត។

Sabay៖ លោកគ្រូធ្លាប់សង្កេតទេថា មានបេក្ខជនមួយចំនួន បានធ្វើនិងប្រញាប់ចេញឲ្យបានមុនគេ។ តើលោកយល់បែបណាចំពោះករណីនេះ?
លោក ព្រៃ សំបូរ៖ ហ្នឹងជាចំណុចដែលខ្ញុំចង់បញ្ជាក់។ ខ្ញុំសូមឲ្យបេក្ខជនទាំងអស់ធ្វើឲ្យបានតែមួយជាប់…បាទកុំគិតថា “សុំតែ១ ជាប់បានហើយ” នោះមិនល្អទេ យើងត្រូវចាំថា យើងបានចំណាយពេល១២ ឆ្នាំសម្រាប់ថ្ងៃនេះ ដូចនេះ ត្រូវធ្វើវាដោយហ្មត់ចត់ និងប្រឹងយកនិទ្ទេសល្អដើម្បីផលចំណេញសម្រាប់ខ្លួនយើងបន្ត។ ទោះបីជាសល់ម៉ោងឬក៏អត់ ដាច់ខាត បេក្ខជនត្រូវពិនិត្យលើកិច្ចការដែលខ្លួនបានធ្វើ ដើម្បីជៀសវាងចំណុចណាមួយ ដែលយើងសរសេរមិនបានច្បាស់ សរសេរខុស ឬភ្លេច ជាដើម។

Sabay៖ ពិតជាមានសារៈសំខាន់ណាស់លោក! អីចឹង ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ តើលោកមានអ្វីចែករំលែកឬដាស់តឿនទៅដល់បេក្ខជនទូទាំងប្រទេស ដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងខាងមុខនេះទេ?
លោក ព្រៃ សំបូរ៖ បាទក្នុងនាមជាសាស្ត្រាចារ្យ និងជាអាណាព្យាបាលទី២ ខ្ញុំពិតជាចង់ឃើញពួកគាត់ប្រឡងជាប់ជាស្ថាពរ និងបាននិទ្ទេសល្អ។ តាមរយៈគេហទំព័រនេះ ខ្ញុំបាទ ព្រៃ សំបូរ សូមបញ្ជាក់ក៏ដូចជាដាស់តឿនដល់បេក្ខជនទាំងអស់ថា៖
១. ត្រៀមសម្ភារៈផ្សេងៗដែលចាំបាច់នៅថ្ងៃប្រឡងដូចជា៖ យ៉ាងហោចណាស់ត្រូវមានប៊ិច៤ ទៅ ៥ ដែលស្រួលសរសេរ មានទឹក សរសៃតែមួយ ដើម្បីជៀសវាងប៊ិច មានបញ្ហានៅពេលប្រឡង។ លើសពីនេះ ត្រូវត្រៀមសំលៀកបំពាក់ឲ្យរួចរាល់(គួរស្លៀកសំលៀកបំពាក់ចាស់ព្រោះថា សំលៀកបំពាក់ដែលយើងធ្លាប់ពាក់នេះ អាចកំណត់ចរិត អារម្មណ៍របស់អ្នកមិនឲ្យភ័យឬប្លែក) និងសំខាន់ជាងគេគឺកាត សំគាល់ជាសិស្ស។
២. ត្រៀមខ្លួន អារម្មណ៍ឲ្យបានល្អកុំភ័យ
៣. ក្រោកពីព្រឹកព្រលឹម ទទួលទានអាហារពេលព្រឹក និងមកដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង
៤. ត្រូវដាច់ខាតទៅមើលឈ្មោះប្រឡងដោយខ្លួននៅមណ្ឌលប្រឡង៖ មិន ថានៅមណ្ឌលជិតឬឆ្ងាយ បេក្ខជនត្រូវទៅមើលឈ្មោះ កត់លេខតុ លេខបន្ទប់ឲ្យបានត្រឹមត្រូវដោយការផ្ទៀងផ្ទាត់ច្រើនដង ជៀសវាងការច្រឡំ។ មិនតែប៉ុណ្ណោះ បេក្ខជនត្រូវដើរមើលភូមិសាស្ត្រនៃមណ្ឌលប្រឡង ជាប្រយោជន៍ ធ្វើឲ្យមានភាពស៊ាំអារម្មណ៍មិនឲ្យភ័យពេក ស្គាល់ពីឧបសគ្គនៅតាមផ្លូវធ្វើដំណើរ ស្គាល់អគារ បន្ទប់ តុ…ស្គាល់កន្លែងលក់ទឹក បន្ទប់ទឹក។ល។
៥. អាណាព្យាបាលដើរតួនាទីផ្ដល់កម្លាំងចិត្តដល់កូនជាបេក្ខជន ។ បើសិនជាអាច លោកទាំងពីរ គួរតែយកចិត្តទុកដាក់ សួរនាំ ជូនពរ និងផ្ដល់កម្លាំងចិត្តកូន ជូនកូនទៅមើលឈ្មោះ ទៅប្រឡង ផ្ដល់បរិយាកាសល្អឲ្យកូនមានពេលត្រៀមខ្លួនសម្រាប់ការប្រឡង ដូចជា កាត់បន្ថយការងាររបស់កូនជាដើម។ ខ្ញុំក៏ចង់លើកទឹកចិត្តឲ្យមានអ្នកជូនបេក្ខជនទៅប្រឡងព្រោះ អាចជៀសវាងករណីអាក្រក់ ចៃដន្យណាមួយកើតមាននាំឲ្យអាក់ខានដល់ការចូលរួមប្រឡង។
៦. មានពាក្យមួយលើកឡើងថា “អាគមផ្សំអាយុ” ប្រសិនបើបេក្ខជនធ្លាប់មាន ជំនឿលើការបន់ស្រន់ការស្រោចទឹក ឬមានអ្នកខ្លះគួរយកប៊ិចទៅប្រស់ព្រំ ទៅសែននៅមណ្ឌលប្រឡង។ល។ ក៏គួរតែបន្ត អនុវត្តទៀតចុះ ព្រោះទង្វើទាំងនោះ ក៏អាចរួមចំណែកធ្វើឲ្យអារម្មណ៍ល្អជ្រះស្រឡះ មានកម្លាំងចិត្តផងដែរ។
៧. សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពច្បាប់ចរាចរណ៍
៨. គួរទុករយៈពេលនៅសល់ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅផ្ទះ និង ត្រៀមខ្លួន ថែទាំសុខភាព តែគួរជៀសវាង ការខំប្រឹងរៀនខុសប្រក្រតី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
៩. ក្រៅពីអាចដាក់ប្រេងខ្យល់ ស្ករគ្រាប់ សូមកុំភ្លេចយកទឹកសុទ្ធមួយដប (យកល្អទឹកដាំពីផ្ទះទៅ) ព្រោះគ្រឿងទាំងនេះអាចជួយសម្រួលអារម្មណ៍ឲ្យប្រសើរបាន។

ខ្ញុំបាទ សង្ឃឹមថា ការចែករំលែកនេះនឹងអាចផ្ដល់ជាប្រយោជន៍សម្រាប់បេក្ខជនទាំងអស់ ហើយខ្ញុំ ក៏សូមជូនពរឲ្យជាប់ និងទទួលលទ្ធផលល្អទាំងអស់៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment